ខោទឹកនោមម៉ាក SUNMATE ពួកយើងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដោយមានបេសកកម្មថែរក្សាសុខភាពនិងអនាម័យផ្ទាល់ខ្លួនរបស់មនុស្សពេញវ័យ និងមនុស្សចាស់។ តាំងពីពេលដំបូងមក យើងបានធ្លាប់ជួយមនុស្សរាប់មិនអស់នៅជុំវិញពិភពលោកដើម្បីឲ្យជីវិតរបស់ពួកគេមានសុខភាពល្អនិងមានផាសុកភាពក្នុងការរស់នៅ។ យើងក៏យល់ថាការថែរក្សាឪពុកម្តាយឬសមាជិកគ្រួសាររបស់អ្នកក្នុងកំឡុងពេលទាំងអស់នេះ មិនមែនជាការងារងាយស្រួលនោះទេ។ នេះក៏ជាមូលហេតុដែលយើងសង្ឃឹមថា ជាមួយនឹងផលិតផល SUNMATE ភាពលំបាកទាំងឡាយរបស់មនុស្សក្នុងវ័យចំណាស់នឹងមិនមែនជាបញ្ហាទៀតឡើយ។ ផលិតផល SUNMATE CAMBODIA បានក្លាយជាខោទឹកនោមលេខ១សម្រាប់មនុស្សពេញវ័យ និងវ័យចំណាស់ នៅក្នុងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា។ ស្របតាមពាក្យស្លោករបស់ផលិតផល យើងជឿជាក់ថា «SUNMATE – តែងតែភ្ជាប់មកជាមួយក្ដីស្រឡាញ់ជានិច្ច»។